បន្ទាប់ពីមន្រ្ដីរូស្ស៊ីម្នាក់បាននិយាយថាផ្កាយរណបស៊ីវិលក៏ដោយក៏អាចក្លាយជាគោលដៅស្របច្បាប់ក្នុងការវាយកំទេចដែរប្រសិនបើប្រើសម្រាប់គោលបំណងយោធានោះ។នាយកប្រតិបត្ដិក្រុមហ៊ុន SpaceX លោក Elon Mask បានបង្លោះសារថារ Starlink គឺសម្រាប់តែការប្រើប្រាស់ដោយសន្ដិវិធីប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា SpaceX បានផ្ដល់ជំនួយអ៊ីនតានែត Starlink ដល់អ៊ុយក្រែនបន្ទាប់ពីការលុកលុយរបស់រូស្ស៊ី។
