អ្នកវិទ្យាសាស្ត្រអូស្ត្រាលីគ្រោងនឹងដាំរុក្ខជាតិនៅលើភពព្រះច័ន្ទនៅឆ្នាំ ២០២៥

 

អ្នកវិទ្យាសាស្ត្រអូស្ត្រាលីមានគម្រោងដាំរុក្ខជាតិនៅលើភពព្រះច័ន្ទនៅឆ្នាំ 2025។ ជីវវិទូផ្នែករុក្ខជាតិលោក Brett Williams មកពី​សាកល​វិទ្យាល័យ Queensland University of Technology បាននិយាយថា ពួកគេគ្រោងនឹងដឹកគ្រាប់ពូជរុក្ខជាតិតាមយានអវកាស Beresheet 2 របស់អ៊ីស្រាអែល។ ពេលទៅដល់ឋានព្រះច័ន្ទ រុក្ខជាតិនឹងត្រូវដាំដុះដោយការស្រោចទឹកនៅខាងក្នុងបន្ទប់បិទជិត ហើយការលូតលាស់របស់ពួកវានឹងត្រូវត្រួតពិនិត្យយ៉ាងយកចិត្ដទុក្ខដាក់បំផុត។


Previous Post Next Post