ចំណុចពិសេសរបស់ត្រី Dolphin ដែលអ្នកប្រហែលមិនធ្លាប់បានដឹង

 


ដូហ្វីន (Dolphin) ជាសត្វមានរូបរាងដូចជាត្រីរស់នៅក្នុងទឹក តែត្រូវបានរាប់បញ្ចូលជាថនិកសត្វដោយសារតែវាជាសត្វដែលចិញ្ចឹមកូនដោយទឹកដោះ។ ទំហំខ្លួនរបស់វាធំប៉ុន្ដែមានអត្ដចរិកស្លូតបូត និង មានភាពឆ្លាតវៃ ចេះញញឹម អាចនិយាយបានថាវាជាសត្វដែលរីករាយជាងគេបំផុតនៅក្នុងទឹក។ Dolphin មានលក្ខណពិសេសជាច្រើនដែលយើងនឹកស្មានមិនដល់។​ វាមានឈាមក្ដៅដូចមនុស្ស ខ្លួនរបស់វាមានកម្ដៅ 36.6 អង្សារដែលអាចរស់នៅក្នុងតំបន់ទឹកធម្មតា និង ទឹកត្រជាក់បានយ៉ាងងាយស្រួល ចំណុចកាន់តែពិសេសមួយទៀតវាអាចដេកតែពាក់កណ្ដាលខ្លួន ហើយពាក់កណ្ដាលខ្លួនទៀតអាចដំណើរការបានធម្មតា។


Previous Post Next Post