ប្រវត្ថិហ្គេមតេលេកាសែត NES

 


បងប្អូនដែលកើតជំនាន់ឆ្នាំ 80 ក្រាស់ឬ 90 ស្ដើងប្រហែលជាស្គាល់ច្បាស់ហើយប្រភេទម៉ាស៊ីនហ្គេមដែលយើងហៅជាទូទៅថាតេលេកាសែត ដែលតាមពិតទៅឈ្មោះពិតរបស់វាគឺ Nintendo Entertainment System (ហៅកាត់ NES) NES ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1983 ដោយក្រុមហ៊ុន Nintendo របស់ជប៉ុន ដែលក្នុងអំឡុងពេលនោះវាមានតម្លៃ 14,800 យ៉េន ឬ​ ស្មើហ្នឹង 179 ដុល្លារ បើគិតមកដល់ពេលនេះតម្លៃប្រមាណជា 487 ដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះដែរវីឌីអូហ្គេមដែលលក់ដាច់ជាងគេបំផុតគឺ Super Mario Bros ដែលភាគច្រើនយើងហៅថាតុក្កតាស៊ីផ្សិត លក់បានជាង 58​ លានកាសែតទូទាំងពិភពលោកដែលគិតជាទឹកប្រាក់ប្រមាណជា 2 លានដុល្លារសហរដ្ឋអាមេរិក។ បច្ចុប្បន្នដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប យើងក៏នៅតែអាចលេងហ្គេមនេះបានដែរតាមរយៈកុំព្យូទ័រ ទូរស័ព្ទដៃ និង ម៉ាស៊ីនហ្គេមជាច្រើនទៀតដោយមិនចាំបាច់ចំណាយលុយទិញកាសែតឡើយ។


Previous Post Next Post