អត្ថប្រយោជន៍ជាច្រើននៃក្រូចសើច

 

Credit to Sapadilla

ក្រូចសើចអាចចាត់ចូលជាក្រុមបន្លែដោយសារតែភាគច្រើនគេតែងតែយកវាសម្រាប់បង្កើនក្លិនឈ្ងុយក្នុងម្ហូបអាហារ ជួនកាលដើម្បីបង្កើនរសជាតិជូរជំនួសក្រូចឆ្មារផងដែរ។ ប៉ុន្ដែអ្នកដឹងទេថា ក្រៅពីប្រើប្រាស់ក្នុងម្ហូបអាហារ ក្រូចសើចក៏មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពផងដែរ។


១ ជួយជួសជុល​ និង ថែរទាំសក់


យើងអាចប្រើទឹកក្រូចសើចរលាបលើស្បែកក្បាលត្រង់កន្លែងដែលជ្រុះសក់ ដើម្បីជួយកាត់បន្ថយសក់ជ្រុះ បំបាត់អង្កែ និង ធ្វើអោយសក់មានសំណើមល្អ


២ ជួយដល់ប្រព័ន្ធរំលាយអាហារ


ក្រូចសើចមានផ្ទុកសារធាតុប្រឆាំងការរលាក។​ ប្រសិនបើអ្នកមានបញ្ហាក្រពះពិបាករំលាយអាហារ​ និង​ បញ្ហាទល់លាមក សូមបន្ថែមក្រូចសើចក្នុងរបបអាហាររបស់អ្នក ព្រោះវាអាចជួយរាល់បញ្ហាទាំងនេះបាន មិនតែប៉ុណ្ណោះវាក៏ជួយផ្សះពោះវៀនអោយមានភាពល្អប្រសើរឡើងវិញផងដែរ។


៣ ជួយការពារសុខភាពមាត់ធ្មេញ


ដោយគ្រាន់តែយកស្លឹក និង សំបកក្រូចសើចមកជូតលើអញ្ចាញធ្មេញ វាអាចការពារ​​ និង កម្ចាត់បាក់តេរីមិនល្អក្នុងមាត់បានយ៉ាងល្អ។ ក្រូចសើចក៏ត្រូវបានគេចំរេញចេញជាប្រេងសំរាប់លាយជាមួយថ្នាំដុសធ្មេញ ទឹកខ្ពុរមាត់ដើម្បីសម្អាតអញ្ចាញ និង បំបាត់ក្លិនមាត់ផងដែរ។


៤ កាត់បន្ថយការរលាក


យើងអាចប្រើប្រាស់ទឹកក្រូចសើច ឬប្រេងក្រូចសើចលាបលើកន្លែងដែលអ្នកគិតថាឈឺដោយសារសន្លាក់ឆ្អឹង វានឹងកាត់បន្ថយការឈឺចាប់ និង ព្យាបាលបានយ៉ាងមានប្រសិទ្ធិភាព។


៥ ជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយ


ផ្លែក្រូចសើចសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និង បាក់តេរី។​ លោកអ្នកអាចទទួលទានទឹកក្រូចសើចម្ដងទៅពីរដងក្នុងមួយសប្ដាហ៍ដើម្បីបង្កើនភាពស៊ាំក្នុងរាងកាយ ការពារប្រយុទ្ធប្រឆាំងនឹងជម្ងឺផ្សេងៗ។


Previous Post Next Post