មហាសមុទ្រដ៏ធំល្វឹងល្វើយគឺជាដែនជម្រករបស់សត្វសមុទ្ររាប់លានប្រភេទ ដែលក្នុងនោះមានសត្វជាច្រើនប្រភេទដែលមនុស្សយើងកម្រនឹងបានឃើញណាស់។ ជម្រៅទឹកសមុទ្រដ៏ជ្រៅ និងប្រវែងទឹកសមុទ្រដ៏ឆ្ងាយ ធ្វើឱ្យការស្រាវជ្រាវ និងការសិក្សាអំពីសត្វទាំងនេះពិតជាលំបាកក្រៃលែង។ ខាងក្រោមនេះគឺជាសត្វសមុទ្រមួយចំនួនដែលមនុស្សយើងកម្រនឹងបានឃើញ៖
- ត្រីឆ្លាម Goblin (Goblin Shark)៖ ត្រីឆ្លាម Goblin រស់នៅក្នុងទឹកសមុទ្រជ្រៅ និងមានរូបរាងប្លែកពីឆ្លាមដទៃ។ ពួកវាមានច្រមុះស្រួចវែង និងក្រអូមមាត់ដែលអាចលាតចេញទៅមុខដូចជាបីសាច zombie ។
 |
| Photo by Okinawa Churashima Foundation |
- ត្រីឆ្លាម Greenland (Greenland Shark)៖ ត្រីឆ្លាម Greenland រស់នៅទឹកសមុទ្រត្រជាក់នៃតំបន់អាក់ទិក និងអាត្លង់ទិកខាងជើង។ ពួកវាជាសត្វឆ្លាមដែលមានអាយុវែងបំផុតនៅលើផែនដី និងអាចរស់បានរហូតដល់រាប់រយឆ្នាំឯណោះ។
 |
| By Andy Murch |
- ត្រី Blobfish (Blobfish)៖ ត្រី Blobfish រស់នៅក្នុងទឹកសមុទ្រជ្រៅនៃប្រទេសអូស្ត្រាលី និងតាសម៉ានី។ ពួកវាមានរាងកាយទន់ៗ ច្រមុះធំ និងមានមុខមាត់ដូចជាមនុសកើតទុក្ខរាល់ថ្ងៃ។
 |
| Credit to owner |
នៅមានសត្វសមុទ្រជាច្រើនប្រភេទផ្សេងទៀតដែលអ្នកវិទ្យាសាស្រ្ដនៅតែបន្ដស្រាវជ្រាវ និងសិក្សាបន្ថែមអំពីអាយុកាល និង ការកកើតរបស់ពួកវា។