មុនឈប់ធ្វើការមកបើកអាជីវកម្ម៖ ត្រូវមាន ៦ ជំនាញនេះជាមុន!

ការសម្រេចចិត្តលាឈប់ពីការងារប្រាក់ខែដើម្បីមកធ្វើជាចៅហ្វាយនាយលើខ្លួនឯង គឺជាក្តីស្រមៃរបស់មនុស្សជាច្រើន ប៉ុន្តែការដើរចេញដោយគ្មានការត្រៀមខ្លួនអាចនាំឱ្យជួបបរាជ័យយ៉ាងឆាប់រហ័ស។



អ្នកជំនាញផ្នែកអភិវឌ្ឍន៍អាជីវកម្មបានគូសបញ្ជាក់ថា មុននឹងដាក់ពាក្យលាឈប់ អ្នកគួរតែបណ្តុះជំនាញគ្រឹះសំខាន់ៗចំនួន ៦ ជាមុនសិន រួមមាន៖


១. ការគ្រប់គ្រងហិរញ្ញវត្ថុ និងលំហូរប្រាក់សាច់ប្រាក់ (Cash Flow), 

២. សិល្បៈនៃការលក់ និងការចរចា

៣. ការធ្វើទីផ្សារ និងបង្កើត យីហោផ្ទាល់ខ្លួន (Personal Brand)

៤. វិន័យផ្ទាល់ខ្លួនក្នុងការគ្រប់គ្រងពេលវេលា 

៥. ការកសាងបណ្តាញទំនាក់ទំនងធុរកិច្ច (Networking)

៦. ភាពធន់នៃផ្លូវចិត្តក្នុងការដោះស្រាយវិបត្តិ។


លើសពីនេះ ការរៀបចំទុនបម្រុងសម្រាប់ទ្រទ្រង់ការរស់នៅយ៉ាងហោចណាស់ពី ៦ ទៅ ១២ ខែក៏ជាកត្តាស្តង់ដារដែលមិនអាចខ្វះបានឡើយ។ ការចាប់ផ្តើមធ្វើអាជីវកម្មបណ្តោះអាសន្ន ឬបន្តិចបន្តួចបន្ទាប់បន្សំ (Side Hustle) ក្នុងពេលកំពុងធ្វើការងាររដ្ឋឬក្រុមហ៊ុន គឺជាវិធីសាស្ត្រដ៏មានសុវត្ថិភាពបំផុតក្នុងការតេស្តទីផ្សារ មុននឹងបោះជំហានមកធ្វើអាជីវកម្មពេញសិទ្ធិ។

Previous Post Next Post