SpaceX បាញ់បង្ហោះ CRS-35៖ បង្កើតទស្សនីយភាព «Jellyfish» លើមេឃ

ក្រុមហ៊ុន SpaceX និងអង្គការ NASA បានបញ្ចប់បេសកកម្មបាញ់បង្ហោះរ៉ុក្កែត Falcon 9 ក្នុងបេសកកម្មដឹកជញ្ជូនទំនិញ CRS-35 ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ប្រកបដោយជោគជ័យ។



ការបាញ់បង្ហោះនៅវេលាព្រឹកព្រលឹមនេះ បានបង្កើតជាបាតុភូតពន្លឺដ៏ស្រស់ស្អាតអស្ចារ្យនៅលើមេឃ ដែលគេស្គាល់ថាជា «Space Jellyfish» ដោយសារតែពន្លឺព្រះអាទិត្យបានជះចម្រុះជាមួយនឹងផ្សែងបាញ់ចេញពីរ៉ុក្កែតនៅលើស្រទាប់បរិយាកាសខ្ពស់។ យាន Cargo Dragon បានដឹកជញ្ជូនស្បៀងអាហារ ឧបករណ៍ពិសោធន៍ និងសម្ភារៈវិទ្យាសាស្ត្រទម្ងន់សរុបជាង ៦,៣oom ផោន ទៅឱ្យក្រុមអវកាសយានិក។ ការពិសោធន៍សំខាន់ៗដែលត្រូវបានដឹកជញ្ជូនទៅលើកនេះ រួមមានការសិក្សាស្រាវជ្រាវពីកោសិកាខួរក្បាល ដើម្បីស្វែងរកវិធីសាស្ត្រព្យាបាលថ្មីៗសម្រាប់ជំងឺសរសៃប្រសាទ ដូចជា ជំងឺ Alzheimer's, Parkinson's, និងជំងឺងងឹតភ្នែកជាដើម។

Previous Post Next Post