វិធីសាស្រ្ដនេះអាចសង្គ្រោះជីវិតអ្នកពីការវាយប្រហាររបស់ខ្លាឃ្មុំបាន

 

ការវាយប្រហារពីសត្វខ្លាឃ្មុំប្រហែលជាមិនសូវកើតមានទេនៅប្រទេសកម្ពុជាយើង ដោយសារកត្ដាអាកាសធាតុ និង ការបរបាញ់សត្វខុស​​ច្បាប់ជាដើម ធ្វើអោយចំនួននៃសត្វខ្លាឃ្មុំមានចំនួនតិចតួចណាស់។ ប៉ុន្ដែនេះជាចំណេះដឹងមួយដែលអ្នកគួរដឹងជាពិសេសអ្នកចូលចិត្ដដើរព្រៃ តើអ្នកគួរធ្វើដូចម្ដេចពេលមានខ្លាឃ្មុំមកវាយប្រហារអ្នក?

អ្នកត្រូវតែក្រាបផ្កាប់លើដី យកដៃខ្ទប់ក្បាល​ និង កញ្ចឹងក​ (ការពារកុំអោយខ្លាឃ្មុំខាំកញ្ចឹងក) ហើយកន្ធែក​ជើង (បើអ្នកមានស្ពាយកាតាបក្រោយខ្នងទៀតកាន់តែល្អ) នៅអោយស្ងៀម ហើយ​ កុំធ្វើអោយមានសំលេង។ ធ្វើដូចនេះខ្លាឃ្មុំនឹងគិតថាអ្នកមិនមែនជាសត្រូវរបស់វាទេ ឬ វាអាចច្រលំថាអ្នកជាកូនរបស់វាថែមទៀតផង។


អត្ថបទបកប្រែពីបរទេស


Previous Post Next Post