មកដឹងតម្លៃខ្លួន The Rock សម្ដែង Black Adam មួយរឿងបានប៉ុន្មាន?

source: variety

Dwayne Johnson ដែលអ្នកគាំទ្រភាគច្រើនស្គាល់គាត់ថា The Rock ជាតារាសំដែងដែលជាប់ឈ្មោះក្នុងតារាងតារាកំពូល និង មានតម្លៃខ្លួនខ្ពស់ម្នាក់ដែរក្នុងចំណោមតារាជាច្រើនទៀត។ The Rock ចាប់ផ្ដើមមានទស្សនិកជន និង អ្នកគាំទ្រស្គាល់ច្រើនដោយសារអាជីពដំបូងរបស់គាត់ឆ្នាំ 1996 ក្នុងស្ថាប័នកីឡាកាស។ ថ្មីៗនេះភាពយន្ដចុងក្រោយបង្អស់ដែល The Rock បានសំដែង Black Adam របស់ DC ដែលកំពុងចាក់បញ្ចាំងនៅតាមរោងកុនទូទាំង​ពិភពលោក កំពុងតែមានការចូលទស្សនាយ៉ាងច្រើនកុះករក្រោយពីការរងចាំអស់រយៈពេលយ៉ាងយូរ។

តាមការចេញផ្សាយរបស់វេបសាយ Bolavip បានអោយដឹងថាប្រាក់ឈ្នួលសម្រាប់តារាហូលីវូដវ័យ 50 ឆ្នាំរូបនេះបានរហូតដល់ 22.5 លានដុល្លារសម្រាប់រឿង Black Adam នេះ។ 

 

Previous Post Next Post