លោកអ្នកប្រហែលជាស្គាល់ច្បាស់ហើយប្រភេទជីនាងវង
(Basil) ដែលជាធម្មតាយើងប្រើប្រាស់សម្រាប់បន្ថែមក្លិនឈ្ងុយក្នុងម្ហូបដូចជាស្ងោរជ្រក់
និង ភ្លារសាច់គោជាដើម។ ក្រៅពីប្រើសម្រាប់ក្លិន និង រសជាតិប្រហើរ គេអាចយកជីនាងវងទៅធ្វើជាតែដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។
វាសំបូរវីតាមីនជាច្រើនដូចជា៖ វីតាមីន A, C, និង វីតាមីន E ដែលខ្លួនប្រាណមនុស្សត្រូវការដើម្បីជំនួយដល់ភ្នែក
ស្បែក និង បង្កើនប្រព័ន្ធភាពស៊ាំដើម្បីទប់ទល់នឹងជម្ងឺផ្សេងៗផងដែរ។ ជាងនេះទៅទៀតវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម
ដែលមានប្រយោជន៍សម្រាប់ព្យាបាល និង ការពារជម្ងឺរលាកផ្សេងៗ។
អត្ថបទ៖ បកប្រែពីប្រភពបរទេស
