របៀបបិទផ្ទាំងពាណិជ្ជកម្មលើគ្រប់វេបសាយ

Source: IT world Canada

ប្រសិនបើអ្នកចូលទៅវេបសាយដែលមានគេមើលច្រើនមិនថាវេបសាយខ្មែរឬបរទេស អ្នកប្រាកដជាឃើញមានលោតផ្ទាំងពាណិជ្ជកម្មដូចជា ផ្ទាំង Banner, Native ads, Pop ads, Vast ជាដើម ដែលជាទូទៅម្ចាស់វេបសាយគាត់ទទួលបានសិទ្ធិផ្សាយពាណិជ្ជកម្មពីក្រុមហ៊ុន​ផ្សេងៗដូចជា Google AdSense, Ad Seeker, AdSterra, Propellerads និង ក្រុមហ៊ុនជាច្រើនទៀត​ ដើម្បីអាចរកចំណូលបានខ្លះពីការមើល និង ចុចលើផ្ទាំងពាណិជ្ជកម្មនោះ។ ដោយជាហេតុថាផ្ទាំងពាណិជ្ជកម្មខ្លះមានភាពរញ៉េរញ៉ៃ ខ្លះលោតចេញជារូបភាពផ្សេងពីអ្វីដែលអ្នកចង់មើល ខ្លះមានរូបអាសអាភាស ដែលរំខានដល់អារម្មណ៍មែនទែន។ ថ្ងៃនេះ CamUnique នឹងណែនាំអ្នកទាំងអស់គ្នានៅ Brower មួយដែលមានសមត្ថភាពបិទផ្ទាំងពាណិជ្ជកម្មស្ទើតែគ្រប់ប្រភេទ នោះគឺ Brave

Source: Bleeping Computer

Brave ជា Browser ដែលមានមុខងារដូច Chrome, Firefox, Safari, Opera ជាដើមដែរ ប៉ុន្ដែវាមានមុខងារសំខាន់មួយទៀតគឺ អាចបិទរាល់នូវផ្ទាំងពាណិជ្ជកម្មផ្សេងៗអូតូម៉ាទិចនៅលើវេបសាយដែលអ្នកកំពុងទស្សនា។ ដូច្នេះអ្នកដែលចូលចិត្ដទស្សនាវេបសាយភាព​យន្ដប្រាកដជាអស់ក្ដីបារម្មណ៍ជាមួយផ្ទាំងពាណិជ្ជកម្ម Pop ads ទៀតហើយ។


គួរបញ្ជាក់ផងដែរថាបើអ្នកប្រើប្រាស់ Browser នេះ នោះម្ចាស់វេបសាយនឹងមិនមានបានចំនួនអ្នកមើលពាណិជ្ជកម្ម ឬ ចំណូលពីការចុចផ្ទាំងពាណិជ្ជកម្មទៀតទេ។ 

សូមធ្វើការពិចារណាតាមការគួរ


ដើម្បីដោនឡូតកម្មវិធី Brave សូមចូលទៅតាម link ខាងក្រោម៖


សម្រាប់ Windows                ចុច DOWNLOAD

សម្រាប់ Android                  ចុច DOWNLOAD

សម្រាប់ iOS                        ចុច DOWNLOAD

Previous Post Next Post