បច្ចុប្បន្ននេះបន្ទាប់ពីហ្វេសប៊ុក ប្រជាជនកម្ពុជាយើងនិយមប្រើតេឡេក្រាមសម្រាប់ការទំនាក់ទំនងគ្នាប្រចាំថ្ងៃ។ ថ្វីត្បិតតែតេឡេក្រាមមិនមានតួនាទីច្រើនដូចហ្វេសប៊ុក ប៉ុន្ដែវាមានភាពងាយស្រួលច្រើនក្នុងការប្រើប្រាស់ និង រក្សាឯកជនភាព។
ដោយសារតែការប្រើប្រាស់ច្រើន ប្រជាជនយើងមួយចំនួនប្រហែលជាមិនបានដឹងថា
តេឡេក្រាមកំពុងតែស៊ីទំហំផ្ទុកក្នុងទូរស័ព្ទ ឬ កុំព្យូទ័ររបស់យើងកាន់តែធំទៅៗដោយមិនដឹងមូលហេតុ។
នេះដោយសារតែលោកអ្នកមិនបានដឹងថាទូរស័ព្ទ ឬ កុំព្យូរទ័ររបស់លោកអ្នកកំពុងតែដោនឡូតរាល់ទិន្នន័យទាំងអស់ដែលមាននៅក្នុងតេឡេក្រាមដូចជា៖
សារសំលេង រូបភាព ស្ទីកគ័រ និង វីឌីអូផ្សេងៗដែលបានផ្ញើរក្នុងប្រអប់សាររបស់លោកអ្នក ឬ
ក្រុមដែលអ្នកបានចូលជាសមាជិក។ ដើម្បីបញ្ឈប់បញ្ហានេះលោកអ្នកអាចធ្វើតាមការណែនាំរបស់ CamUnique ដូចខាងក្រោមនេះ៖
(ទូរស័ព្ទ) សូមចូលទៅកម្មវិធីតេឡេក្រាម បន្ទាប់មកចុចលើសញ្ញាទ្រេបី
(ដូចរូប) បន្ទាប់មកចូលទៅកាន់ Setting។ ស្វែងរកពាក្យ Data and Storage ហើយចុចលើវា។ នៅក្រោមអក្សរពណ៌ក្រហមដាក់ថា
Reset Auto-Download Settings
អ្នកនឹងឃើញអក្សរ
Save to Gallery បន្ទាប់មកបើអ្នកឃើញ
Private Chats, Groups,
Channels មានសញ្ញាបើក
សូមធ្វើការបិទទាំងអស់ នោះទូរស័ព្ទរបស់លោកអ្នកនឹងឈប់ធ្វើការដោនឡូតរាល់ទិន្នន័យក្នុងតេឡេក្រាមទៀតហើយ។
