NASA រកឃើញ «ផែនដីទី២» ថ្មី៖ អាចមានទឹក និងជីវិតរស់នៅ!

ក្រុមអ្នកតារាវិទូរបស់អង្គការ NASA បានប្រកាសពីការរកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យ (Exoplanet) ថ្មីមួយដែលមានឈ្មោះថា TOI-715 b ដែលមានទំហំធំជាងផែនដីបន្តិច និងស្ថិតនៅក្នុង «តំបន់អាចរស់នៅបាន» (Habitable Zone) នៃផ្កាយមេរបស់វា។



ភពថ្មីនេះស្ថិតនៅចម្ងាយប្រហែល ១៣៧ ឆ្នាំពន្លឺពីភពផែនដីយើង ហើយវាគោចរជុំវិញផ្កាយអាយុចាស់ប្រភេទតឿក្រហម (Red Dwarf) ដែលមានកម្ដៅត្រជាក់ជាងព្រះអាទិត្យរបស់យើង ដែលធ្វើឱ្យលក្ខខណ្ឌនៅលើផ្ទៃភពនោះអាចមានវត្តមានទឹក្សរាវ ដែលជាកត្តាចម្បងបំផុតសម្រាប់ទ្រទ្រង់ជីវិត។ ការរកឃើញនេះគឺជាក្ដីសង្ឃឹមដ៏ធំថ្មីមួយទៀតសម្រាប់អ្នកវិទ្យាសាស្ត្រក្នុងការបន្តស្វែងរកសញ្ញាណនៃជីវិត ឬបរិយាកាសសមស្របនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ។ បច្ចុប្បន្ន ក្រុមការងារកំពុងត្រៀមបម្រុងប្រើប្រាស់កែវយឺតអវកាស James Webb (JWST) ដើម្បីសិក្សាលម្អិតបន្ថែមទៀតពីសមាសធាតុគីមីក្នុងស្រទាប់បរិយាកាសរបស់ភព TOI-715 b នេះ។




Previous Post Next Post